ចម្រៀងលាគ្នា - អ្នកនាង រស់ សេរីសុទ្ធា


១. ផ្ទៃមេឃឡើងពណ៌ស្រអាប់ ខ្យល់ត្រជាក់រហឹម យើងជិតបែកគ្នា យើងបែកគ្នាហើយ 
នៅឆ្ងាយពីគ្នា បេះដូងប្រេះឆា ទឹកភ្នែកសស្រាក់ គ្មានថ្ងៃជួបគ្នា ជួបគ្នាទេ 
អូនបន់ស្រន់ សុំអោយបង កុំទៅណា ឆ្ងាយពីអូន។

២. មានតែទុក្ខខ្លោចផ្សា ក្តីផ្អែមល្ហែមអស់ហើយណា ព្រាត់គូសង្សារ នៅឆ្ងាយពីគ្នា 
ដាច់សោះសូន្យ រដូវផ្ការីក ផ្ការោយផុតទៅ ពេលវលា កាន់តែឆាប់ កាន់តែជ្រៅ 
អូនបន់ស្រន់ សូមឲ្យបង កុំទៅណាឆ្ងាយពីអូន ។

៣. ផ្ទៃសមុទ្រធំល្វឹងល្វើយ ស៊ីផ្លេកប៉ាល់ដង្ហោយ តឿនបងអោយឆ្ងាយ អោយបងឆ្ងាយចេញពីទ្រូងអូន ស្នេហាស្មោះសែនអាឡោះអាល័យ ពាក្យពេជន៍ច្រើនក្រៃ តែស្រីផ្តាំមួយម៉ាត់ 
អូនបន់ស្រន់ សូមឲ្យបង កុំទៅណាឆ្ងាយពីអូន ។

៤. ខំញញឹមទាំងទឹកភ្នែក តឹងទ្រូងស្ទើបែក បងកុំអល់អែក ខំថែខ្លួនប្រាណសុខសាន្តអើយ
 គេងពីព្រលប់ ក្រោកពីព្រលឹម គេងត្រូវពាក់អាវ ហើយត្រូវដណ្តប់ភួយ 
អូនបន់ស្រន់ សូមឲ្យបង កុំទៅណាឆ្ងាយពីអូន។

៥. បងមិនក្បត់ចិត្តនឹងអូន អូនក៏មិនក្បត់បងដែរ ពាក្យដែលស្បថស្បែ 
ពីថ្ងៃមុនអូននៅចាំទាំងអស់ កូនយើងនៅតូច ឱពុកព្រាត់ទៅ តើអោយវារស់នៅ ទីពឹងអ្វី្ 
អូនបន់ស្រន់ សូមឲ្យបង កុំទៅណាឆ្ងាយពីអូន។

៦. ទឹកភ្នែកក៏ហូរ ក្រោយពីពពករសាត់ រូបបងក៏បាត់ បេះដូងអូនព្រាត់ឆ្ងាយពីបងហើយ 
ខ្ញុំសួរសមុទ្រ ក៏គ្មានចម្លើយ ស្រែកសួរទៅមេឃ មេឃក៏មិនព្រមឆ្លើយ 
អូនបន់ស្រន់ សូមឲ្យបង កុំទៅណាឆ្ងាយពីអូន។

Comments

Popular posts from this blog

ឧបមាន​ (ទំហៀបន័យ)

ផ្កាស្រពោន - ភាគទី ៩