អវសានជីវិតតេជោតំឌិន - អ្នកស្រីរស់ សេរីសុទ្ធា

(ពោល) តេជោបង.....
I) ម្ចាស់ដួងចិត្តជីវិតអូនអើយ ព្រាត់ហើយព្រាត់គ្មានវិលវិញ អនិច្ចារឱរ៉ាទោម្នេញ អូយ ឱរ៉ាទោម្នេញ ហួសអើយហួសចិត្ត ងងឹតអូនយំមិនចេញ ខ្លួនអូនវង្វេងអស់ហើយស្មារតី។

II) ប្រុសពិសីស្តីមួយម៉ាត់មក ពន្លកកំពូលហឬទ័យ ម្តេចនៅស្ងៀម នៅស្ងៀមមិនស្តី បងបងមិនស្រដី មិនអាសូរចិត្តអើយ មិនអាណិតរូបស្រី ឬអោយអូនក្ស័យទៅតាមបងដែរ?

III) តើអោយអូនរំពឹងលើអ្វី? ដូចរាត្រីគ្មានដួងខែ ងងឹតតឹងទ្រូងម្ល៉េះទេ អូយតឹងទ្រូងម្ល៉េះទេ ឱស្នេហ៍ខ្ញុំអ្ហើយ ម្តេចឡើយកម្មក្រាស់ខុសគេ មានរូបខ្វះស្នេហ៍ រស់គ្មានខ្លឹមសារ។

IV) បងតេជោថ្លើមប្រម៉ាត់ចិត្ត អាណិតបើកដួងនេត្រា មើលអូនផងកំពុងសោកា អូយ កំពុងសោកា បើមិនដូច្នោះអើយ អូនស៊ូដាច់ចិត្តប្រហារ ជីពជន្មជីវ៉ាតាមថ្លៃបងហើយ។

Comments