ឧត្តមកស្នេហា - ម៉ា ឡៅពី
I) សូរិយាប្រឹងធ្មេចលិចចោលទ្វីបលោក រូបខ្ញុំទុក្ខសោកវិយោគរឿងស្នេហា
ទូកចាកកំពង់ប្រែបាក់ច្រវ៉ា ស្នេហ៍បានកត់សច្ចា ប្រែជារលត់រស្មី។
II)ឧត្តមដួងចិត្តវិបត្តប្រេះឆា ពពិលផ្កាចារលូនផ្ទឹមសុំសិរី ឱ!រសជាតិស្នេហ៍
កំពុងពេញវ័យតើបងខុសរឿងអ្វី?ចោលប្តីកំសត់កាត់ត្រើយ។
R) ចែវក្បួនកំសកត់ឆ្លងកាត់ព្យុះកម្ម អូនភ្លេចបងចាំ សួរអស់កន្ទេលខ្នើយ
សក់វែកអន្លាយលាតអោយបងកើយ ឥឡូវចំលើយឆ្លើយថាសូមលា។
III) ឧត្តមស្នេហាកំព្រាហើយអូន នៅសល់តែកូនឱបអោយបាត់រងា ទីធ្លាប់
អង្គុយមើលដួងចន្ទ្រា សើចចំអកនិន្ទា ស្នេហាចាកភពភក្តី។
(ពោល)ឧត្តមស្នេហ៍ចិន្តាមាសបង ច្រវ៉ាក់កម្មចងទាញយើងព្រាត់គ្នា ឋានៈ
ស័ក្តទុន ទ្រព្យធនគ្រួសារ អូសទាញចិន្តាអោយឃ្លាតបងហើយ...
Comments
Post a Comment