នេះគឺកម្មខ្ញុំ - អ្នកនាង រស់ សេរីសុទ្ធា


I) នៅក្នុងលោកនេះ ប្លែកអ្វីរូបខ្ញុំ គទុក្ខប៉ុនភ្នំ ក្រៀមក្រំក្នុងចិត្ត 
រកស្តីមិនចេញ ស៊ូទ្រាំគេងគិត ធម្មជាតិអាណិតប្រណីខ្ញុំ។ 

  

II) ទុក្ខខ្ញុំសែនធំ ពុំអាចនឹងថ្លែង ហាស្លាក់ខ្ចាក់ស្លែង អោយចិត្តសៅហ្មង 
រស់នៅកំព្រា នេះឫកម្រង ព្រហ្មលិខិតចងក្រង សំរាប់រូបខ្ញុំ។
 
R) ស៊ូទ្រាំទៅចុះ បណ្តាំលោកិយ កើតមកជាស្រីតែរស់រងកម្ម 
ស្រែកប្រាប់នរណា នេះគឺកម្មខ្ញុំ ធម្មជាតិជិតជុំ ចាំរឿងខ្ញុំផង។

  

III) បើរូបស្លាប់ទៅ ក៏ខ្ញុំមិនស្តាយ ស្លាប់ចុះព្រះអើយ អោយផុតសៅហ្មង 
លោកនេះកាចម្ល៉េះ ខ្ញុំឈទាំងព្រម ស្លាប់ទៅបានផ្សង ផុតកម្មលោកិយ។

Comments

Popular posts from this blog

ឧបមាន​ (ទំហៀបន័យ)

ផ្កាស្រពោន - ភាគទី ៩