បើមិនជឿ បងហ៊ានស្បថ - លោកស៊ីន ស៊ីសាមុត និងអ្នកស្រីរស់ សេរីសុទ្ធា



I) (ប) មុខមូលក្រឡង់  មុខមូលក្រឡង់ ឡង់  
ចិញ្ចើមងខ្វង់ឃើញចង់តែសួរៗ  មិនគួរសូមអូនប្រណី ក្នុងចិត្តរន្ធត់ស្លុតស្មារតីព្រោះស្នេហា  
តើកែវជីវ៉ាមានគ្នាហើយនៅ  ពៅអ្ហើយប្រាប់បងបានទេ ?

II) (ស) ខ្លួនអូននៅក្មេងៗ ក្មេង  កុំចង់លោមស្នេហ៍ អូននៅទំនេរៗ  
តែមិនព្រមស្នេហ៍ទេបង ប្រុសកុំសៅហ្មង សូមបងរកថ្មីទៀតទៅ  
កុំប៉ងប្រាថ្នាស្នេហាលើពៅ  អូននៅមិនទាំន់ត្រូវការទេ

III) (ប) ព្រោះតែស្រីល្អ  ព្រោះតែស្រីល្អបងអង្វរ  សុំស្នេហ៍បងស្ម័គ្រមាសមេ  
បងស្ម័គ្រមាសមេ បងហ៊ានស្បថស្បែណាអូន  ជឿចុះណាស្ងួនបងស្បថជួនកន្និដ្ឋា  
ល្មមអូនមេត្តាដល់ក្តីស្នេហា ដែលរៀមប្រាថ្នាយូរហើយ

IV) (ស) ប្រុសៗឥឡូវ ប្រុសៗឥឡូវ មិនសូវស្មោះសោះឡើយ 
បានស្គាល់ស្នេហ៍ហើយៗ រួចធ្វើព្រងើយវាហី នាំតែកើតទុក្ខ ព្រោះតែសម្តីផ្អែមពិរោះ 
តែចិត្តមិនស្មោះ លែងនឹកស្រណោះ ដោះដៃចោលស្រីឯកា ។

Comments