ជើងមេឃពណ៌ខ្មៅ - អ្នកស្រី ប៉ែន រ៉ន

I) ជើងមេឃពណ៌ខ្មៅ ហៅបងលែងលឺ..អើយ.. ស្រីណាមិនឈឺ ដួងចិត្តសោកា...ហ៊ឺ... 
បើប្រុសក្បត់សម្បថស្នេហា ហ៊ានរៀបការផ្ទឹមនឹងគូរថ្មី តើសល់អ្វីអោយខ្ញុំសង្ឃឹម?

II) ស្តាយព្រហ្មចារី ស្តាយវ័យក្រមុំ យំមួយមឺនឆ្នាំក៏មិនបាត់ដែរ ...ហ៊ឺ...  
ឱស្ពានអើយ អាណិតខ្ញុំទេ តើត្រូវជេររឺមិនត្រូវជេរ ប្រុសក្បត់ស្នេហ៍ ចិត្តរេដូចភ្លៀង។

R) ឱ!បងអោយបង អូនមិនខឹងទេ អូនមិនអើយ ជេរទេ នៅតែស្នេហ៍ជានិច្ច ..ហ៊ឺ.. 
អោយភ្លេចមិនភ្លេច ថ្វីបើប្រុសមានល្បិច ស៊ូរយំសស្រិចម្នាក់ឯង។

III) ពីតូចដល់ធំ ខ្ញុំយំធម្មតាអើយ.. យំព្រោះស្នេហាមិនដែលយំទេ.. ហ៊ឺ ..
តែពេលនេះខ្ញុំយំគ្មាល្ហែ ខ្ញុំខំទប់ទឹកភ្នែកណាស់ដែរ តែទឹកភ្នែកនៅហូរដដែល។

IV) យប់នេះខ្ញុំយំ ស្រែកប្រាប់ធម្មជាតិអើយ.. ប្រាប់ស្រីឯទៀតកុំអោយដូច ខ្ញុំ ហ៊ឺ....
មែនស្នេហា ផ្អែមជាងទឹកឃ្មុំ តែស្នេហា អាចអោយយើងយំ យំមិនបាត់អស់មួយជីវិត។

Comments

Popular posts from this blog

ឧបមាន​ (ទំហៀបន័យ)

ផ្កាស្រពោន - ភាគទី ៩