សុបិន្តឃើញបង​ - អ្នកនាង រស់ សេរីសុទ្ធា


១. ប្រាប់ខ្ញុំមកតើហេតុអ្វី បានជាបងទៅចោលអូន បងមិនអាណិតអូនទេឫ 
រាត្រីមួយស្ងាត់ជ្រងំ អូនអង្គុយយំម្នាក់ឯង ហាក់ដូចឮសូរសំឡេង 
បងហៅអូនល្វើយៗ បងអើយពេលនោះហើយ អូនសែនសោកា ។

២. នឹកឃើញទេ? បងអ្ហើយបង ដាច់ចិត្តអ្វីម្ល៉េះ មាសស្នេហ៍ បងមិនអាសូរអូនទេឫ 
ឫមួយបងនៅអាណិត នឹកដល់ចិត្តអូនកំព្រា ច្រើនរាត្រីឆ្លងផុតទៅ 
អូនសុបិន្តឃើញបង ស្នេហ៍ស្នងថាបងវិល មករកអូនវិញ។

Comments

Popular posts from this blog

ឧបមាន​ (ទំហៀបន័យ)

ផ្កាស្រពោន - ភាគទី ៩