លួចស្នេហ៍លួចទុក្ខ - លោក ស៊ីន ស៊ីសាមុត

I) គេងព្រួយតែឯងរកថ្លែងមិនរួច  ព្រោះស្នេហ៍លាក់លួចមកស្រឡាញ់គេ 
លួចស្នេហ៍លួចទុក្ខព្រួយឥតទំនេរ  តើអោយខ្ញុំរិះគិតរបៀបណា?

II) ស្នេហ៍ខ្លាំងទុក្ខខ្លាំងភាន់ភាំងគំនិត  ក្តីស្នេហ៍ធំពិតធំជាងសង្ខារ  
ប្រាស់ខ្នងគងខ្នើយកើយគេងកាលណា  ឃើញតែភក្ត្រានៅច្បាស់មុខបង។

R) យល់មុខទុក្ខមកដូចជាគេដាក់  ធ្ងន់ឡើងឥតស្រាកឡើយណានួនល្អង  
ទុក្ខស្នេហ៍ទុក្ខស្និទទុក្ខធំកន្លង
ជាតិនេះយល់ម្តងឆ្លងមិនរួចឡើយ។
 
IV) តើធ្វើម្តេចទៅឱ្យពៅយល់ចិត្ត ?  ថាប្រុសស្នេហ៍ស្និទឥតប្រែកន្តើយ 
 រាល់ថ្ងៃររៀមសឹងដាច់ខ្យល់់ស្លាប់ហើយ  អូនអ្ហើយប្រណីយល់ចិត្តបងផង ។

Comments

Popular posts from this blog

ឧបមាន​ (ទំហៀបន័យ)

ផ្កាស្រពោន - ភាគទី ៩