រងាផ្កា គ - លោក កែវសារ៉ាត់


I) រងាផ្កាគ កូនឈឱបដៃ នឹកឡើងអាល័យ ដីកេរ្តិ៍មាត់បឹង (២ដង) 
ផ្ទះស្បូវ កេរ្តិ៍ឱ សង់តូចច្រលឹង ម៉ែចងអង្រឹងនៅក្រោមដើមចារ (២ដង)។ 

II) ទឹកជន់លិចផ្លូវ ឱលើកកូនបីអើយ ឆ្លងប្រលាយថ្មី កាត់ទៅចំការ (២ដង) 
ទឹកជ្រៅ ឱលើកកូនដាក់អើយ លើស្មា ដោះឆ្នួតក្រមារ អោយកូនបាំងថ្ងៃ (២ដង) ។

III) ពេលល្ងាចក្អាត់យំ ក្នុងគុម្ពស្រងែអើយ មើលឃើញខ្ទមស្រែ នៅក្បែរ មាត់ព្រៃអើយ (២ដង) 
មាត់បឹងធ្លាប់ជិះលើខ្នងអើយ ក្របី ផ្ទះក្បឿងសង់ថ្មី ក្បែរផ្លូវរទេះ (២ដង)។

IV) នឹកឃើញភូមិស្ថាន ធ្លាប់បានសុខុមអើយ ស្រណោះដើមក្ទម្ព ភ្លើងព្រៃរោលឆេះអើយ (២ដង) 
ជម្រុកស្រូវមួយ សង់នៅក្រោយផ្ទះ កូនស្រណោះណាស់ ម៉ែអោយភ្លៅកើយ (២ដង)។

Comments

Popular posts from this blog

ឧបមាន​ (ទំហៀបន័យ)

ផ្កាស្រពោន - ភាគទី ៩