អូរជ្រៅ រណ្តៅស្នេហ៍ - អ្នកស្រីរស់ សេរីសុទ្ធា
I) នឹកឃើញទេពៅ អូរជ្រៅស្នេហ៍ចាស់ អូនឈឺចាប់ណាស់
ព្រោះតែរូបបង ដោះដៃប្រែខ្នង ទៅមានគូថ្មី។
II) កាលអូននិងបង យើងឆ្លងទៅលេងស្រុកថៃ មាត់អូរត្រជាក់
ក្រោមម្លប់ឬស្សី ស្តាប់សម្លេងរៃ បំភ្លៃចំរៀង។
R) តើអូនខុសអី បានជាប្រុសថ្លៃ បំភ្លេចអូនចោល
ភ្លេចទាំងស្រមោល ស្នេហ៍ស្រស់ខ្ចី ក្នុងរាត្រីភ្លៀង
ឬបងប្រច័ណ្ឌ ព្រោះអូនឡើងច្រៀងល កាលបុណ្យជប់លៀង ពួកជាងរថភ្លើង។
III) កំហុសតូចមួយ ថ្លើមត្រួយមិនគួរលើកឡើង ទឹកភ្នែកអូនហូរ
ក្តៅឈួលដូចភ្លើង ស្តាយក្លិនស្នេហ៍យើង មិនគួររលាយ។
Comments
Post a Comment