សម្ពាយកម្ម - លោកស៊ិន ស៊ីសាមុត


(ពោល) កូនមាសម្តាយ ! កូនស្លាប់ចោលម្តាយហើយ ! ម្តាយឈឺចាប់ណាស់ ! 
មិនគួឪពុកកូន គេបំភ្លេចម្តាយនិងកូន ហើយទៅរៀបការចោលម្តាយសោះ 
ម្តាយត្រូវតែបីសពកូន ចូលរោងការដើម្បីចង់ដៃឪពុកកូន!...

I) ភក្តីបីកូនលូនឡើងរោងការ ទាំងទឹកនេត្រាស្រក់លើខាន់ស្លា ស្នេហាចុកឈាម
ចង់ដៃសពកូន ល្ខោនស្នេហ៍ចៅព្រាហ្ម ភ្លេងការគំរាម ក្បត់ឈាមគំរក់លោកិយ៍។

II) ថ្ងៃសុក្រនាងសើច ប្រឡែងនឹងស្នេហ៍ ថ្ងៃសៅត៍ប្រួសប្រែ ទឹកប្រាក់បំបែរញែកនាងពីប្តី 
ឆាកល្ខោនទន្សាយ ក្លាយជារាជសីហ៍ បាយខុនចង់ដៃ ឯរូបស្រីថ្ងៃចង់ដៃសពកូន ។

R) ឱសម្ពាយកម្ម ចាំតែសង្កត់ រូបស្រីកំសត់ ឲ្យព្រាត់ភពស្នេហ៍សោះសូន្យ
ទឹកស័ង្ខទឹកភ្នែក ជើងមេឃនិងក្បួន ឪកាត់ទោសកូន ជំនួនទឹកភ្នែកសោក។

III) រឿងមនុស្សជារឿង ដានកង់រទេះជួបគ្នាថ្ងៃនេះ ថ្ងៃស្អែកក៏ប្រេះបែកពីឱរា
សម្ពាយទឹកភ្នែក សែនផ្នូរបុត្រា ដូចពាក្យលោកថា អារសាច់ជូនខ្លាទើបនៅស្រុកបាន ។

Comments

Popular posts from this blog

ឧបមាន​ (ទំហៀបន័យ)

ផ្កាស្រពោន - ភាគទី ៩