កុំបំភ្លេចបង - លោក ស៊ីន ស៊ីសាមុត
I) ឱ ! ធម្មជាតិអើយ ម្តេចឡើយដាក់ទោសរូបខ្ញុំ ក្រៀមក្រំទួញយំរណ្តំនៅស្ងៀម ..?? ឃើញអូនចិត្តរៀមស្តាយអើយសែនស្តាយ ខ្លាចតែអូនព្រាត់ទៅឆ្ងាយបានគេ
បងខំព្យាយាមខំរកត្បូងគ្មានទំនេរ បានត្បូងតើអូនព្រមទេ ? ដណ្តឹងមាសមេជាគូវាសនា ..
II) បងនឹកអូនណាស់ ស្រលាញ់ហើយសែនអាណិត គេងគិតថាស្រីអូនមិនស្អប់បង
អូនអ្ហើយសូមនឹកដល់គ្រាដើមផង អូននិងបងនៅក្រោមម្លប់ពោធិជ្រៃ
អូនប្រាប់បងបានត្បូងចូលដណ្តឹងស្រី បងនៅចាំពាក្យសំដី ស្រីអ្ហើយអូនស្រីកុំបំភ្លេចបង ។

Comments
Post a Comment