ក្លិនផ្កាស្រីក្រង - លោកឈួយ សុភាព
I) ឱក្លិនផ្កាអើយ ក្រអូបបង្កើយ ផ្កាអើយនៅឯណា?
ចោលតែក្លិនតាមនាសា អោយបងខ្វល់ក្នុងឱរ៉ា ចង់បានផ្កាអូនមកថ្នមបី
ចោលតែក្លិនតាមនាសា អោយបងខ្វល់ក្នុងឱរ៉ាចង់បានផ្កា អូនមកថ្នមបី។
II) ផ្កាដែលស្រីក្រង ក្រអូបកន្លង នួនល្អងក្រងផ្ទាល់ដៃ
ក្រអូបដិតជាប់ក្លិនស្រី ផ្កាអើយអើយផ្កានួនស្រី រាល់រាត្រី ក្រអូបបង្កើយ
ក្រអូបដិតជាប់ក្លិនស្រី ផ្កាអើយអើយផ្កានួនស្រី រាល់រាត្រី ក្រអូបបង្កើយ។
III) ឱក្លិនផ្កាអើយ ទ្រូងបងឥតស្បើយ ផ្កាអើយសូមប្រណី
បើសិនជាព្រេងនិស្ស័យ បានផ្កាអូនមកនៅដៃ រៀមថ្នមបីជាគូអើយ
បើសិនជាព្រេងនិស្ស័យ បានផ្កាអូនមកនៅដៃ រៀមថ្នមបីជាគូអើយ។
Comments
Post a Comment