ជម្រកស្នេហ៍ - លោក ស៊ីន ស៊ីសាមុត និង អ្នកស្រី ប៉ែន រ៉ន
I) (ស) ក្រអូបក្លិនផ្កា តើស្រីឯណា អត់ទ្រាំមិនបេតី
ប) បងឃើញអូនភ្លាម ទន់អស់ជើងដៃ សូមអូនប្រណីដល់ចិត្តរៀមរ៉ា ..
II) (ស) ខ្ញុំមិនដឹលស្គាល់ ប្រុសកុំប៉ះពាល់ សារសងវាចារ
(ប) សូមអូនអាណិត ដាក់ទានស្នេហា
(ស) ខ្ញុំមិនត្រូវការថយចេញភ្លាមទៅ ..
R) (ប) ប្រុសបងជាភ្លៀវ មកពីស្រុកឆ្ងាយ បងសូមផ្ញើកាយនឹងអូនហើយពៅ អូនធ្វើកន្តើយ បងស្លាប់ឥឡូវ ព្រមស្នេហ៍បងទៅ បងអង្វរថ្លៃ។
III) (ស) ខ្លួនខ្ញុំក្រមុំ ប្រុសកុំបង្ខំ លួងលោមបេតី បើស្រលាញ់អូនម្តេចមិនចូលស្តី
(ប) សូមអូនស្រដីថាស្នេហ៍សិនមក។
IV) (ស) , អូនមិនស្តាយទេ ពាក្យមួយម៉ាត់ថាស្នេហ៍ ណាប្រុសពន្លក
(ប) អូនពិតជាម្លប់ ស្នេហ៍ដែលបងជ្រក អូនជាជម្រកជីវិតបងហើយ ។
Comments
Post a Comment