អ្នកបើកត្រាក់ទ័រខ្វះស្នេហ៍ - លោក​ស៊ីន ស៊ីសាមុត និង អ្នកស្រីប៉ែន រ៉ន



(ស) នែ៎! អ្នកកំលោះក្រៀមក្រោះ ខ្ញុំចង់ស្គាល់ឈ្មោះ កូនចៅអ្នកណា (២ដង)

កូនអ្នកក្រុងឫចម្ការ បានជាជីវ៉ា ជើងវែងខ្លួនខ្លី។



(ប) បងជាអ្នកពពាលខែ ពូជពង្សឳម៉ែនៅមង្គលបុរី កាប់គាស់លីចេករែកដី (២ដង)

បានជាកខ្លី តឿដូចប៉ិកគក់។ 



(ស) ថយចេញ អោយឆ្ងាយថយចេញ ខ្ញុំមិនស្រលាញ់ ប្រុសរូបគំរក់ ខ្លួនវែងដូចសត្វជីងចក់ គន់មើលទៅសក់ក្រញាញ់ដូចវល្លិ៍។



(ប) មែនហើយ រូបបងតោកយ៉ាក រស់ទាំងលំបាកខំបើកត្រាក់ទ័រ 
ភ្ជួរដីលៃយកអង្ករ មនុស្សមួយនគររស់ដោយសារបង។

Comments

Popular posts from this blog

ឧបមាន​ (ទំហៀបន័យ)

ផ្កាស្រពោន - ភាគទី ៩