ភួងស្នេហ៍កម្រង - លោកតូច តេង និង អ្នកស្រីសូ សាវឿន

I) (ប) ជំនោររសាត់ បក់ផាត់ក្លិនផ្កា មាលតីចំប៉ីចំប៉ា ឱរាផុតក្តីហ្មួហ្មង
(ស) សូមផ្ញើដួងចិត្ត ផ្តិតលើទ្រូងបង ផ្ញើទាំងភួងស្នេហ៍កម្រង ចងជាប់និស្ស័យវាសនា
(ប) បើគ្មានរូបអូន ដូចក្បូនគ្មានថ្នោល ចិត្តស្នេហ៍ប្រែជាស្រមោល វិលវល់ក្នុងវដ្តសង្សារ
(ស) បងកុំព្រួយអី  ម៉ាល័យសច្ចា សោះស្ម័គ្រតែប្រុសជីវ៉ា លុះត្រាផែនដីរលាយ

R) (ប) ហ៊ឹ!ហ៊ឹ!.ហ៊ឹ!ហ៊ឹ!...ៗៗៗ !..
(ស) ហ៊ឹ!ហ៊ឹ!.ហ៊ឹ...!ហ៊ឹ!...ៗៗៗ !.. ស្នេហ៍បងមួយជាត្រួយជីវិត(២ដង)
(ប) សូមវរមិត្ត ជឿចិត្តណា៎ថ្លៃ (២ដង)

III) (ស) បក្សីតូចអើយ អ្នកហើរទៅណា
(ប) សូមអ្នកជួយចាំវាចា កត់ត្រាពាក្យពេចន៍ចរណៃ
(ស) បើគ្មានរូបបង អូនស៊ូតែក្ស័យ (ប) ជាតិនេះបើគ្មានម៉ាល័យ លោកិយ៍គ្មានន័យឡើយណា៎!

Comments

Popular posts from this blog

ឧបមាន​ (ទំហៀបន័យ)

ផ្កាស្រពោន - ភាគទី ៩