ដួងចិត្តវិប្បយោគ -លោកស៊ិន ស៊ីសាមុត
I) ដួងដិត្តមួរហ្មង បង់ផ្លូវស្នេហ៍ពីឱរា ក្នុងដួងចិត្តវិប្បយោគខ្លោចផ្សា
ខ្វះខាតហត្ថាធ្លាប់ថ្នមត្រកងរាងហើយស្នេហាអើយ កៀកកើយតែក្តី
មួរហ្មង សូមផុតទុក្ខផង លុះលង់ក្រោមព្រះធរណី។
II) ដួងចិត្តស្រែកថ្ងូរ សូរសៀងគួរឲ្យស្រណោះ លោកយើងនេះ ដូច
ល្ខោនគ្មានខុស ឆរបោកបន្តុះស្អុះស្អាប់ជីវី ពីនេះទៅឃ្លាតឆ្ងាយ ដូច
ផ្កាយនិងព្រះធរណី បែកជាអលជ្ជី ទីនៃស្រក់ទឹកនេត្រា ។
R) ទីណាមានស្នេហ៍ តែងតែងមានទុក្ខ ខ្វះសុខកើតកម្ម ពិតតាមបណ្តាំ
ព្រះសាស្តា អទិសដ្ឋានវាចា កុំដូច្នេះ ឲ្យផុតកិលេស ចេះកាន់ខន្តី។
III) ដួងចិត្តមួរហ្មង បង់ផ្លូវស្នេហ៍ទៅហើយអើយ ព្រាត់ទៅដូចវាយោ
រំភើប បក់ហើយហួសបាត់ហាក់កាត់អាល័យ ស្រមៃដូចស្រមោល ឆាប
រោលក្នុងដួងហឬទ័យ លុះជីវិតក្ស័យ សន្សំតែទឹកនេត្រា។
Comments
Post a Comment