ទឹកភ្នែកដានី - អ្នកនាង រស់ សេរីសុទ្ធា



អនិច្ចាបងអើយ ភ្នែកបងពិការ តើបាននរណា ដឹកដៃបង?
I) ទឹកភ្នែកដានី នារីកំសត់ ផលកម្មតាម មកពង្រាត់ អោយស្នេហ៍ស្រីព្រាត់បាត់ពីឱរា 
ព្រោះតែយល់ខុស ថាក្តីស្នេហ៍ស្មោះ ប្រែជាសាវា នៅសល់តែអក្ខរា អោយស្រី ខ្លោចផ្សាកន្លង។

II) បំណាច់ចិត្តនឹកហើយ ស្រលាញ់ប្តី អាសូរខ្លួននាងជាស្រី នាងព្រួយស្ទើរក្ស័យ 
អាល័យស្នេហ៍ស្នង ទឹកភ្នែកទួញថាតើបាននរណា ដឹកដៃប្រុសបង យប់ស្ងាត់ភ្នែកងងឹងផង បងអើយវេទនាម្តេចទៅ។

R) បើបងស្អប់អូន គួរអាណិតកូន យំស្រែករកឱ កូនយំមើលផ្លូវ បង់ជួបមុខឱជាម្ចាស់សង្ខារ។ ៣.

IV) ទឹកភ្នែកដានី សុំពីស្នេហ៍ស្មោះ ស្នេហ៍ស្រីបរិសុទ្ធឥតខ្ចោះ នៅទៀងទាំងអស់ ប្រុសកុំសង្កា 
ដំណក់ទឹកភ្នែក ស្រែកថ្ងូរបែរបន់ ឥន្ទព្រហ្មទេវតា សូមលោកអានិតមេត្តា ជួយប្រោសស្នេហាខ្ញុំវិញកុំខាន។

Comments