កូនខឹងអ្នកណា - អ្នកនាង រស់ សេរីសុទ្ធា
(ពោល) កូនខ្ញុំយំ កូនឃ្លានបៅហើយ កូនម្តាយ កូនម្តាយ...
I) ឱកូនពន្លកពៅមាសម្តាយអើយ.. កូនឃ្លានបៅហើយ បានជាកូនយំអើយ...
រឺមួយជាអ្នកណាគេវាយដំ បានជាកូនយំ យំដូច្នេះណាអើយ...។
II) កូនពៅពន្លក...ពៅមាសម្តាយ អើយ...កូនកើតឡើងហើយហែលរងទុក្ខា
អាភ័ព្ទខុសគេនៅក្នុងលោកា ឃ្លាតពីហត្ថា ថ្នមបីបំពេរ..។
R) កូនយំព្រោះខឹង នឹងម្តាយឬអី កូននៅក្មេងខ្ចី មិនទាន់យល់ទេ..
ទឹកភ្នែកម្តាយសឹង ក្លាយជាទន្លេ ទុក្ខផ្ទួនសែនទ្វេរ ស្ទើរតែក្សិណក្ស័យ..។
III) ខ្ញុំសូមអង្វរ សំពះបាទា សូមលោកមេត្តា ប្រោសប្រាណប្រណីអើយ...
ជាតិនេះរូបខ្ញុំ គ្មានប្រាថ្នាអ្វី ក្រៅពីកូនស្រី កូនពៅតែមួយ...។

Comments
Post a Comment