ខ្មាស់អស់បក្សា - លោក អ៊ឹង ណារី

I) បងគេងចាក់ថ្នាំ នៅក្នុងពេទ្យធំ ស្តាប់ចាបវាយំ នៅមាត់បង្អួច
សំលេងចាបអើយ សូរដូចបងហួច កាលបងលបលួច ស្នេហ៍ស្រីដំបូង។

II) បងដើរឃ្វាលគោខាងក្រោយផ្ទះស្រី ក្បែរខ្ទមឫស្សី ចម្ការសំរោង
ពន្លកលាស់ស្នេហ៍ លូតលាស់វារតោង បងកាត់បេះដូងផ្ញើក្នុងទ្រូងថ្លៃ។

R) អូនស្ម័គ្របងស្មោះ តែទាស់ចាស់ៗ ចិត្តស្រាលប្តូរផ្លាស់ យកជំនូនថ្មី
ស្រលាញ់ មាសពេជ្រ ជាជាងភក្តី រៀបការកូនស្រី ជាមួយដុល្លារ។

III) ចំការសំរោង កោងកាចអ្វីម្ល៉េះ ខ្ញុំដាំគេបេះ គ្មានក្តីមេត្តា
ខ្ញុំព្យួរសេរ៉ូមគេរួមស្នេហា ខ្មាស់អស់បក្សា ចចារចំអក។

Comments

Popular posts from this blog

ឧបមាន​ (ទំហៀបន័យ)

ផ្កាស្រពោន - ភាគទី ៩