ស្រីមេអំបៅ - លោក កង ផាណូ

I) ដួងច័ន្ទភ្លឺថ្លា ចចាកឆ្ងាយហើយ ចោលខ្ញុំអោយនៅតែឯងឯកា 
រងទុក្ខវេទនា កណ្តាលលោកា មនុស្សផងនានាមិនដូចរូបខ្ញុំ។

II) សង្សារតែមួយ ស្នេហ៍ស្មើរជីវិត មិនគួរក្បត់ចិត្តរត់ចោលរៀមរា 
តាមអង្វរអូនគ្រប់ពេលវេលា គួរតែពុំងាអូនអាណិតបង។

R. ស្អែកលើកជំនូនហៅអស់ចាស់ទុំ ស្រាប់តែស្រីមុំអូនឆ្លើយថាទេ អូនដើរផ្លូវខុស 
ហើយជាន់ឈ្លីស្នេហ៍ អោយបងខ្មាស់គេ ស្ទើររត់ចោលស្រុក។

III) គេតែងពោលថា ប្រុសលះបង់ស្រី រឿងពិតខ្ញុំថ្មី ស្រីរត់ចោលប្រុស 
ស្រីមេអំបៅ ហើរលក់សម្ផស្ស ស្រីក្បត់ស្នេហ៍ស្មោះធ្វើកម្មខ្លួនឯង។

Comments

Popular posts from this blog

ឧបមាន​ (ទំហៀបន័យ)

ផ្កាស្រពោន - ភាគទី ៩