ច័ន្ទរះលើរថយន្តក្រុង - លោកស៊ីនស៊ីសាមុត


I) ជួនជាចៃដន្យ ជួបតន់ទាវស្រី បីដូចឥសី ជប់រូបឆោមឆ្លៅ លើរថយន្តក្រុង 

តាមដំណាក់ផ្លូវ រូបបងនិងពៅ អង្គូយចិត្តគ្នា។



II) រាហ៊ូជូបច័ន្ទ ហោរាបានទាយ បងជូបឆោមឆាយ ចិត្តរែងរងា សូរ្យគ្រាស ថ្ងៃត្រង់

ទ្រូងញ័រកំព្រា ចិត្តបងទាមទារ សុំស្នេហ៍ពីស្រី ។



R. ទន្លេបាសាក់ កុំស្ទាក់បំណង ស្ពានចំកោងខ្នង ចំលងនិស្ស័យ ខ័ណ្ឌច្បារអំពៅ

ជាភពស្នេហ៍ថ្មី លុះលង់បងក្ស័យ ក៏នៅតែស្ម័គ្រ។



III) ចុះពីរថយន្ត អូនញញឹមលា ក្រោមខ្សែនេត្រា អូនអៀនលួចលាក់

បងលួចតាមដាន ស្គាល់ផ្ទះវលក្ខណ៍ ថ្ងៃក្រោយបងជាក់ ចូលដណ្តឹងអូន។

Comments

Popular posts from this blog

ឧបមាន​ (ទំហៀបន័យ)

ផ្កាស្រពោន - ភាគទី ៩