ទោះយ៉ាងណា - លោក ស៊ីន ស៊ីសាមុត

១. ពេលព្រឹកមួយនោះជឿស្មោះថាខ្ញុំចាកផុតទុក្ខា ភ្ញាក់ឡើងចម្លែកខុសប្លែកពីថ្ងៃធម្មតា
ក្នុងដួងចិត្តមានសេរីផុតទុក្ខភ័យក្តីស្នេហា ទោះយ៉ាងណា ទោះយ៉ាងណា។

២. មានតែស្រណោះណ្ហើយចុះ!ពេលនេះយើងនឹងបែកគ្នា រៀមឃ្លាតព្រលឹងមិនដឹង
វិលវិញថ្ងៃណា ឆ្ងាយភក្ត្រាថ្លាដូចពេជ្រឆ្ងាយជានិច្ចឆ្ងាយចិន្តាឆ្ងាយកាយស្រីឆ្ងាយហត្ថាឆ្ងាយវាចារស្នេហាខ្ញុំ។

៣. ទោះយ៉ាងណា យ៉ាងណា រៀមស្នេហ៍តែកន្និដ្ឋា (បីដង) ទោះយ៉ាងណា

៤. រៀមខំកាត់ចិត្តឥតថ្ងូរឬស្រែកសង្វេគខ្លោចផ្សា ចំណងសម្ងាត់ចាក់មុតធ្លុះធ្លាយ
ឱរា ដកខ្លួនថយឲ្យឆ្ងាយស្រីដើម្បីបានស្បើយចិន្តា ទោះយ៉ាងណា ទោះយ៉ាងណា។

៥. រៀមរសាត់ទៅសំដៅភពថ្មីឬមួយឋានណា អាចជួយឲ្យភ្លេចល្បិចអូនឃោរឃៅ
អស្ចារ្យរៀមត្រូវខំបំភ្លេចអូនជីវិតសូន្យក៏មិនថា បើបានភ្លេចដូចប្រាថ្នាទើបឱរារៀម
បានស្បើយ។

៦. ទោះយ៉ាងណា យ៉ាងណា រៀមស្នេហ៍តែកន្និដ្ឋា (បីដង) ទោះយ៉ាងណា

៧. នៅក្នុងរឿងនេះរៀមបានត្រិះរិះតាមផ្លូវប្រាថ្នា ឈប់គិតកង្វល់សូមយល់ស្គាល់
តែសុខារៀមលាហើយលាសែនឆ្ងាយព្រាត់កាយពីកែវពុំងារ ទោះយ៉ាងណា ទោះ
យ៉ាងណា។

៨. ក្នុងរង្វង់ដៃគូថ្មីមានន័យសុខសាន្តមួយគ្រា រៀមអាចកសាងអនាគតនិងវាសនា
អូនគ្រាន់តែជាស្រមោលនៃអតីតអនុស្សារ ក្តីឈឺចាប់ចាប់ប្រាប់នរណាទឹកនេត្រា
ជាសាក្សី។

៩. ទោះយ៉ាងណា យ៉ាងណា រៀមស្នេហ៍តែកន្និដ្ឋា (បួនដង)

Comments