មូលហេតុនៃការចោះត្រចៀករបស់នារីខ្មែរ
ប្រទេសខ្មែរតាំងពីដីដើមរៀងរហូតមក តែងប្រកាន់យករបបមួយ គឺរបបមាតាធិបតេយ្យ។ ដូចនេះ គេតែងចាប់អារម្មណ៍ណាស់ទៅលើនារីភេទ តាំងពីការនិយាយស្តីរបៀបរបបដើរហើរ ស្លៀកពាក់ ម្ហូបចំណី ការតុបតែងគេហដ្ឋាន រហូតដល់ការតុបតែងខ្លួនថែមទៀត។
សំរាប់ស្រ្តីខ្មែរតាំងពីរតូចរហូតដល់ចាស់មានប្រពៃណីមួយ គឺការចុះត្រច្រៀក។ គេឆ្ងល់ថា ហេតុអ្វីបានជានាំឲ្យមានការមានការនិយាយបែបនេះ? បុព្វហេតុគឺមានសេចក្តីដំណាលថាៈ កាលពីព្រេងនាយមានកុដុម្ពីក៍មា្នក់ ជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម មានខ្ញុំដំដរប្រុសស្រីជាច្រើននាក់ មានមាសពេជ្រកែវកងពិទូរ្យសូរ្យកាន្តសព្វបែបយ៉ាង។ គាត់ មានចិត្តក្បត់នឹង ភរិយាខ្លួនហើយទៅ សាហាយស្មន់ នឹងខ្ញុំស្រីមា្នក់ (អ្នកបំរើស្រី)។ ក្រោយមកភរិយាដឹងរឿង ហើយមានបំណងធ្វើបាបអ្នកបំរើនោះ។ថ្ងៃមួយប្តីទៅស្រុកឆ្ងាយពេញ ១ថ្ងៃ ប្រពន្ធមានឱកាស ក៏នាំអ្នកបំរើស្រីៗឯទៀតទៅចាប់នាងស្រី ជាសាហាយរបស់ប្តីទៅធ្វើ បាបដោយវាយដំច្រំថាក់ និំងជេរប្រទេចច្រាស់ឆ្អេះ រួចយកដែកគោល មកបោះត្រង់ស្លឹកត្រចៀកទាំងពីររបស់នាង ហើយទុកចោលលើផ្ទះនោះទៅ។ ពេលល្ងាចកុដុម្ពីក៏វិលមកផ្ទះវិញ ឃើញដូច្នោះសួរទោសាហាយថា៖ “ ហេតុយ៉ាងណា បានជាគេធ្វើបែបនេះ? ” ។ នាងបានរ៉ាយរប់តាមដំណើរពិតប្រាប់ប្តីៗ ក៏ដកដែកគោលចេញហើយព្យាបាលរបួសឲ្យនាងជាប្រពន្ធ ហើយឲ្យទៅនៅផ្ទះមួយនៅឆ្ងាយពីគ្នា។
តាំងពីពេលនោះមកនាងជាសាហាយមានសេចក្តីអៀនខ្មាស់គេណាស់ ព្រោះត្រចៀកខ្លួនមានប្រហោងចេះតែនិយាយនឹងប្តីឲ្យរកមធ្យោបាយធ្វើយ៉ាងណាឲ្យបាត់ស្នាម ដើម្បីកុំឲ្យគេឯងមើលឃើញ។ ក្រោយពេលដេកគិតរិះរកមធ្យបាយមក គាត់បានបញ្ជាឲ្យជាងទងធ្វើអលង្ការដាំត្បូងពេជ្ញរំលេចដោយក្បួរក្បាច់រចនាផ្សេងៗយ៉ាង ល្អវិចិត្រគួរឲ្យពេចពិលរមិលមើល។ ក្រោយពីពាក់គ្រឿងលំអត្រចៀកបែបនេះមកឃើញថា នាងមានសំរស់ល្អប្លែក នាំឲ្យនាងមានចិត្តរីករាយក្រៃលែង។ ភរិយាដើមដឹងរឿងក៏រកមធ្យោបាយចោះត្រចៀកខ្លួន ហើយឲ្យជាងធ្វើដូចប្រពន្ធចុងដែរ។ នេះហើយជាបុព្វហេតុដែលនាំឲ្យនារីៗចេះត្រចៀត។ តែបច្ចុប្បន្នគេពុំចាំបាច់ចោះត្រចៀកទេ ព្រោះឧបករណ៍ និងបច្ចេកទេសសព្វថ្ងៃជឿនលឿន និងទំនើប គេពាក់គ្រឿងលំអត្រចៀកពុំចាំបាច់ចោះត្រចៀកឡើយ គឺពាក់ទៅជាប់ដូចជាការចោះដែរ៕

សំណួរចម្លើយវប្បធម៌ទូទៅ
ដោយសាស្ត្រាចារ្យ ឡុង សារិន
Comments
Post a Comment