ក្អែកហើរកាត់ស្ទឹង - អ្នកស្រី រស់ សេរីសុទ្ធា

I) ក្អែកហើរកាត់ស្ទឹង ជ្រឹងហើរកាត់ស្រុក 
អូននៅមិនសុខ ចាំបងចូលស្តី 
ដណ្តឹងរូបអូន តាមប្រពៃណី 
ឆាប់ឆាប់ណាថ្លៃ អាណិតស្រីផង។

II) ក្អែកហើរកាត់ស្ទឹង ជ្រឹងហើរកាត់ព្រៃ 
ពេលបងចូលស្តី ស្រីតាមច្បាប់ហើយ 
តែអនិច្ចា ឱខ្លួនខ្ញុំអើយ 
ម្តាយព្រមអោយហើយ ឪពុកថាទេ។

III) ក្អែកហើរកាត់ស្ទឹង ជ្រឹងហើរកាត់ព្រែក 
ពុកលែងប្រកែក ព្រមអោយតាមម៉ែ 
ចូលស្តីម្តងទៀត ណាប្រុសមាសមេ 
គាត់លែងថាទេ ទៀតហើយណាបង។

IV) ក្អែកហើរកាត់ស្ទឹង ជ្រឹងហើរកាត់ព្រៃ 
អូនអរស្ទើរក្ស័យ ព្រោះបានរៀបការ 
ជាមួយរូបបង ណាប្រុសជីវ៉ា 
ពេលបាចផ្កាស្លា សារ៉ាវ៉ាន់កម្សាន្ត។

Comments

Popular posts from this blog

ឧបមាន​ (ទំហៀបន័យ)

ផ្កាស្រពោន - ភាគទី ៩