មរណៈភាពសង្សារខ្ញុំ - លោក សុះ ម៉ាត់

(ពោល) ច័ន្ទអើយ អើយច័ន្ទ សូមអោយវិញ្ញានក្ខ័ន្ធ ស្រស់កែវចរណៃ 
ទៅកើតជាតិមុខ បានសុខសួស្តី ជោគជ័យសិរី កុំបីឃ្លាតឡើយ។

I) សម្លេងគងស្គរអើយ បន្ទរគ្នារងំ ខ្លងខែក ស្រែកយំ 
ដង្ហែមុំទៅបូជា ញាតិមិត្តជិតឆ្ងាយ សោកស្តាយគ្រប់គ្នា 
ទឹកភ្នែកហូរហា អាណិតសង្ខាស្រី។

II) ភ្លើងផ្សែងហួងហែង រូបកាយម៉ុម មេឃមីស្រទំ 
អ័ព្ទអស់រស្មីអើយ ដូចជួយយំ សោកស្តាយ រូបកាយស្រី 
លាចាកលោកិយ៍ គ្មានក្តីមេត្តា។

R)  ស្តាយណាស់ មិនបានឃើញ ភ័ក្រ្តាស្ងួន មិនបានជួបជួន 
ផ្តែផ្តាំវាចា ឃើញតែផ្សែងស្រី នៅថ្ងៃបូជា 
ទ្រូងបងគ្រាំគ្រា គ្របដោយទុក្ខធំ។

III)  ស្រណោះថ្ងៃសៅរ៍ អូនសើចដាក់បង ថ្ងៃច័ន្ទនួនល្អង 
អូនអើយ បងស្រែកយំអើយ តើថ្ងៃណាទៅ ទើបបាត់ទុក្ខធំ 
អូនអើយ បងយំ យំលុះគ្រាក្ស័យអើយ។

Comments

Popular posts from this blog

ឧបមាន​ (ទំហៀបន័យ)

ផ្កាស្រពោន - ភាគទី ៩