បងចាំញញឹមជាថ្មី - លោក ស៊ីន ស៊ីសាមុត
I) ភ័ក្ត្រាពព្រឹមញញឹមសែនស្រស់
ចោលក្តីស្រណោះមិនអស់អាល័យ
បងខំស្រឡាញ់ ស្រឡាញ់ស្ទើក្ស័យ
រាល់ពេលស្រម៉ៃថាថ្លៃជាគូ។
II) ថ្ងៃនេះផ្ទៃមេឃអ័ព្វអន់រស្មី
តើរឿងហេតុអ្វីមេឃមិនអាសូ
មេឃផ្លាស់ភ្លាមៗប្រៀបបានជំនោរ
ទ្រូងអើយពេញពោរដោយក្តីខ្លោចផ្សារ។
R) ស្រណោះទាំងអស់គ្រប់គ្រាកំសត់
មានតែមួយគត់នៅក្នុងលោកា
តែស្នេហ៍ដូចព្យុះកណ្តាលជលសារ កើតទុក្ខយ៉ាងណា
ឱ!អនិច្ចាវាសនាអភ័ព្វជាប់កម្មភិសម័យ។
III) ថ្ងៃក្រោយតើបាននរណាញញឹម
ភ័ក្ត្រាពព្រឹមខានឃើញហើយថ្លៃ
បងគេងទ្រាំចាំចាំសាជាថ្មី
ក្រែងបានឃើញស្រីញញឹមម្តងទៀត៕
Comments
Post a Comment