ក្តីស្រលាញ់របស់ឪពុកម្តាយ



នៅគ្រាមួយ បុរសចំណាស់ម្នាក់ អង្គុយជិតកូនប្រុសអាយុ ២៥ ឆ្នាំរបស់គាត់។ នៅក្បែរបង់ដែរគាត់អង្គុយនោះមានដើមឈើ
មួយដើម។ បុរសចំនាស់ឃើញបក្សីមួយក្បាលទំលើមែកឈើ។ គាត់បានសួរកូនប្រុសនោះថា៖ សត្វស្អីគេនឹង? កូនប្រុស
គាត់តបថា៖ នេះជាសត្វក្អែក។

បន្តិចមកទៀតតាចាស់ក៍សួរម្តងទៀត នេះជាសត្វអ្វី? ខ្ញុំបានប្រាប់ពុកហើយតើ ថានេះជាសត្វក្អែក។ ស្ងៀមបន្តិច បុរសចំ
នាស់ក៍សួរទៀត តើនេះជាសត្វអ្វី កូនប្រុស? កូនប្រុសនោះឆ្លើយទាំងខឹងនឹងមួរម៉ៅថា៖ ឪឯងថ្លង់ ឬ ឆ្កួត តើត្រូវអោយខ្ញុំ
ឆ្លើយប្រាប់ថាវាជាសត្វក្អែកប៉ុន្មានដឹងទៀត ទើបឪឯងយល់?

លោកតាស្ងៀមស្ងាត់ រួចទើបនិយាយមួយៗថា៖ កូនសំលាញ់...ពេលដែលអ្នកអាយុទើបបាន ៥ ឆ្នាំ...កូនប្រុសបាន
សួរសំនួរដដែលៗនេះមកពុក ចំនួន ១៧៤ ដង។ ពុកតែងតែឆ្លើយទៅកូនទាំងក្តីស្រលាញ់ និង ស្នាមថើប ថាវាជាសត្វ
ក្អែក។ តែមកដល់ឥលូវ ពុកសួរកូនត្រឹមតែ ៣ ដងប៉ុណ្ណោះតែអ្នកបែស្រែកគំហកឱ្យពុក...!

ដូច្នេះចូរបំពេញតួនាទីរបស់យើងអោយបានល្អ
នៅពេលដែលពួកគាត់រំពឹងលើយើង។ ចូរស្រលាញ់គាត់ ព្រោះមិនយូរទៀតទេ យើងនឹងស្នង​ដំណែង​នេះមិនខាន។
ពី៖ ណេវើ អេវើ អេដន៍

Comments

Popular posts from this blog

ឧបមាន​ (ទំហៀបន័យ)

ផ្កាស្រពោន - ភាគទី ៩