ស្រណោះភូមិដើមល្វា - លោក ស៊ីន ស៊ីសាមុត
I) ឱ! ភូមិដើមល្វា កំព្រាម្នាក់ឯង
នៅដាច់សង្វែង កណ្តោចកណ្តែង តាមដងព្រឹក្សា
បែកស្ទឹងទឹកហូរ កាត់ដុំសិលា ហាក់ចេញវាចារ
អង្វរខ្ញុំថា កុំដាច់អាល័យ។
II) រសៀលទន់ទាប ខ្យល់បក់ពីភ្នំ
សម្លេងរ៉ៃយំ នាំអោយចិត្តខ្ញុំ រន្ធត់ពេកក្រៃ
បក្សីបក្សា ប្រគំតន្រ្តី បំពេរមុំស្រី
កណ្តាលទ្រូងព្រៃ សុរិយាយជ្រៀតជ្រេ។
R) ស្រណោះ ជើងភ្នំ ទោចយំឆ្លងឆ្លើយ
ឱ! ភូមិមខញុំអើយ នឹកមិនភ្លេចទេ
បុប្ផាផ្កាព្រៃ រីកគ្មានទំនេរ
ផ្គរលាន់បំពេរ អនុស្សាវរីយ៍។
III) ឱ! ព្រេងសំណាង ជួបតែកុសល
វាសនាបានផ្តល់ សុភមង្គល គ្រប់វិនាទី
ភូមិផ្តល់ក្តីសុខ គ្មានទុក្ខញាំញី កើយព្រះធរណី
រកស៊ីសុខសាន្ត ដរាបរៀងអើយ។
នៅដាច់សង្វែង កណ្តោចកណ្តែង តាមដងព្រឹក្សា
បែកស្ទឹងទឹកហូរ កាត់ដុំសិលា ហាក់ចេញវាចារ
អង្វរខ្ញុំថា កុំដាច់អាល័យ។
II) រសៀលទន់ទាប ខ្យល់បក់ពីភ្នំ
សម្លេងរ៉ៃយំ នាំអោយចិត្តខ្ញុំ រន្ធត់ពេកក្រៃ
បក្សីបក្សា ប្រគំតន្រ្តី បំពេរមុំស្រី
កណ្តាលទ្រូងព្រៃ សុរិយាយជ្រៀតជ្រេ។
R) ស្រណោះ ជើងភ្នំ ទោចយំឆ្លងឆ្លើយ
ឱ! ភូមិមខញុំអើយ នឹកមិនភ្លេចទេ
បុប្ផាផ្កាព្រៃ រីកគ្មានទំនេរ
ផ្គរលាន់បំពេរ អនុស្សាវរីយ៍។
III) ឱ! ព្រេងសំណាង ជួបតែកុសល
វាសនាបានផ្តល់ សុភមង្គល គ្រប់វិនាទី
ភូមិផ្តល់ក្តីសុខ គ្មានទុក្ខញាំញី កើយព្រះធរណី
រកស៊ីសុខសាន្ត ដរាបរៀងអើយ។
Comments
Post a Comment