ចំណាយឱ្យតិច
ក្នុងអតីតកាលកន្លងទៅ មានក្សត្រមួយអង្គគ្រប់គ្រងអាណាចក្រយ៉ាងស្តុកស្តមមួយ។ថ្ងែមួយព្រះអង្គបានធ្វើដំណើរកំសាន្តឆ្ងាយ
ពីដែនបុរីរបស់ទ្រង់។ ខណៈពេលដែលយាង ត្រលប់មកវិញ ទ្រង់មិនសប្បាយព្រះទ័យសោះក៏ព្រោះតែជើងរបស់ទ្រង់ឈឺចាប់យ៉ាងខ្លាំងក្នុងដំណើរផ្លូវវែងឆ្ងាយ និងសំបូរដោយថ្មដែលទ្រង់ពុំធ្លាប់។ ព្រះអង្គក៍បង្គាប់អោយរាស្ត្ររបស់
ទ្រង់ក្រាលរាល់ផ្លូវទាំងឡាយក្នុងប្រទេសដោយ ស្បែកសត្វ។
ជាការពិត ការធ្វើរបៀបនេះត្រូវចំនាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់។
អ្នកឆ្លាតវៃក្រោមបង្គាប់ទ្រង់ម្នាក់ ហ៊ានបញ្ចេញយោបលថ្វាយទ្រង់ថា ៖ ហេតុអ្វីបានជាព្រះអង្គចំនាយប្រាក់កាសច្រើនម្ល៉េះទៅលើរឿងមិនចាំបាច់ដូចនេះ? ហេតុអ្វីទ្រង់មិនជាស្បែកសត្វមកព័ទ្ធព្រះបាតរបស់ទ្រង់វិញទៅ?
ព្រះអង្គមានការភ្ញាក់ផ្អើរទៅលើគំនិតនេះ បន្ទាប់ទ្រង់ក៍យល់ស្រប ហើយបង្គាប់អោយជាងធ្វើស្បែកជើងអំពីស្បែកសត្វសំរាប់ទ្រង់។
មុនពេលចង់ផ្លាស់ប្តូរគេ ផ្លាស់ប្តូរខ្លួនយើងសិនមុនពេលចង់ផ្លាស់ប្តូររឿងធំ ផ្លាស់ប្តូរពីរឿងតូចៗសិនចំណាយតិចចំនេញច្រើន ជាជាងចំនាយច្រើនចំនេញតិច។
រាល់ថ្ងៃមានមនុស្សខ្លះបញ្ចេញភាពហ៊ឺហាដោយចំនាយខ្ជះខ្ជាយដើម្បីអោយគេដឹងថាគាត់ជាអ្នកមាន ជាអ្នកខ្លាំង តើហេតុអ្វីក៍គាត់មិនប្តូររឿងនេះទៅជារឿងសប្បុរសវិញផងទៅ?
អត្ថបទពី៖ ណេវើ អេវើ អេនដន៍
Comments
Post a Comment