បោកកូនជ្រូកទៅលេងស្រុក - អ្នកស្រី សុង សេងហ៊ន


I) ជាយូរហើយបងអើយបង បោកកូនជ្រូកមើលម្តងបានប៉ុន្មានដែរ 
កាកសេនសន្សំទុក ដូរយកទៅលេងស្រុកភូមិកំណើតស្រែ
ព្រោះនៅស្រុកគេយូរនឹកស្រុកខ្មែរ បោកកូនជ្រូកទៅស្នេហ៍អួនសូមទៅលេងស្រុក។

II) កុំអាលរេរង់ ឧប្រុសឆោមយង់អូនគេងមិនសុខ
រាល់ថ្ងៃខំធ្វើការ នឿយហត់យ៉ាងណាក៏មិនដែលមួរមុខ
ចាយវាយត្បិតត្បៀតសន្សំកាក់ទុក ទិញសំបុត្រទៅស្រុក លេងពីរនាក់បងឯង។

III) ល្មមហើយណាប្តីណា ជូនអូនទៅមីងមាបងកុំប្រកែក
បានប្រាក់អាទិត្យនេះ ត្រូវនឹងពេលពិសេសអូនសុំរំលែក
ទិញខោអាវថ្មីខ្មៅដៃគួភ្នែក តែងខ្លួនឲបានភ្លែក ឲបំពេញមុខបង។

IV) ព្រមទៅណាប្រុស្ងួន ទៅលេងបងប្អូនញ្ញាត្តិមិត្តផៅផង
ព្រមទៅណាប្រុសល្អ ទោះបីជាក្រក៏មិនយូរកន្លង
មកវិញខំធ្វើការមួយជាពីរដង អោយតែបានប្រុសបងជូនអូនទៅលេងស្រុក។

(ចុងក្រោយ)
លក់ជ្រូកទៅបង យកអូនទៅលេងស្រុក បោកកូនជ្រូកទៅបងនាំអូនទៅលេងស្រុក
លក់ជ្រូកទៅបង តោះយកអូនទៅស្រុក ថាបោកកូនជ្រូកទៅបង ហើយនាំអូនទៅលេងស្រុក។

Comments

Popular posts from this blog

ឧបមាន​ (ទំហៀបន័យ)

ផ្កាស្រពោន - ភាគទី ៩