ពាក្យបណ្ដៅ - ភាគ​១៨

ដើមវាខ្ពស់ហួសពីដី ឈ្មោះល្អប្រពៃ ជាអក្សរគេ (ដើមគ និងដើមគគី)
 

ដើមមួយត្រួយបួន ផ្កាពេញខ្លួន ផ្លែតែពីរ (ផែនដី ទិសទាំងបួន ផ្កាយ ព្រះចន្ទ ព្រះអាទិត្យ)
 

ដើមប៉ុនកន្លាស់ ផ្លែច្រើនណាស់ បេះចោល (ស្មៅកន្ត្រើយ)
 

ដើមដក់ទឹក ស្លឹកដក់ខ្យល់ អ្នកអើយកុំឆ្ងល់ ដើមដុះឯណា (ដើមចេក) 

ដាក់ប្រេងនៅចុង រុញចូលក្នុង បែកពពុះស្គុល (ដុសធ្មេញ)
 
ដុសធ្មេញ

Comments

Popular posts from this blog

ឧបមាន​ (ទំហៀបន័យ)

ផ្កាស្រពោន - ភាគទី ៩