ចៅដក - ស៊ីន ស៊ីសាមុត និង រស់ សេរីសុទ្ធា


I) (ប) រសៀលគងព្រៃ រៃយំល្វើយល្វើយ ឱកែវបងអ្ហើយ នាងនៅទីណា? 
 បងសែនអាល័យស្ទើរក្ស័យសង្ខារ រង់ចាំស្នេហាគ្មានលោះពេលឡើយ 
ឱចៅដកដកអើយ ចៅដកល្ហុង 
អញ្ជើញមន្តស្នេហ៍វីយោឡុង ប្រឹងកូតហៅស្រីមកឆាប់រ៉ា។

II) (ស) អូនមកដល់ហើយ បងអើយកុំសង្ការ វីយោឡុងប្រាប់អូនថា ស្នេហានៅចាំ 
 អូនសែនភិតភ័យ ហឬទ័យប្រេះស្រាំ ឮសូរបងផ្តាំ អោយអូណទៅជួប 
ឱចៅដកដកអើយ ចៅដកចំប៉ា 
អញ្ជើញមន្តស្នេហ៍ហ្គីតា ជួយថ្នមស្នេហាអោយខ្ញុំផង។

III) (ប) បងមិនខឹងទេ ម្ចាស់ស្នេហ៍កុំសៅហ្មង ហ្គីតាប្រាប់បងថាអូនមកហើយ ស្តាយស្រស់ភក្ត្រ័ថ្មង 
បងសូមកៀកកើយ សូមកើយអូនជាខ្នើយប្រចាំជីវិត 
ឱចៅដកដកអើយ ចៅដកនួនស្រី 
អញ្ជើញមន្តស្នេហ៍ចាប៉ី សូមអ្នកបំភ្លៃបំពេរពៅ។

IV) (ស) បងមើលតារា ឆាយាសន្ធៅ កាយអូននែបនៅជាមួយសង្សារ 
(ប) បងចាប់ជន្លេន ក្តិចស្ទូចមច្ឆា អោនថើបបុប្ផា ទុកជាសាក្សី 
ឱចៅដកដកអើយ ចៅដកក្តាំងងារ 
អញ្ជើញភ្លេងទាំងអស់គ្នា ប្រគុំបំពេរគូខ្ញុំផង។

Comments

Popular posts from this blog

ឧបមាន​ (ទំហៀបន័យ)

ផ្កាស្រពោន - ភាគទី ៩