កញ្រ្ជោង និងពពែ


ដោយគ្រោះអាក្រក់ កញ្រ្ជោងបានធ្លាក់ចូលក្នុងអណ្តូងជ្រៅមួយដែលវាមិនអាចនឹងហក់ចេញបានឡើយ។

ភ្លាមៗនោះ ក៍មានសត្វពពែមួយបានឆ្លងកាត់ ហើយវាសួរទៅកញ្រ្ជោងនោះថា តើលោកកំពុងធ្វើអ្វីនៅក្នុងអណ្តូងនេះ? 

"អូ...!តើអ្នកមិនបានដឹងរឿងទេអី? មិនយូរប៉ុន្មានទៀតទេ នឹងមានគ្រោះរាំងស្ងួតយ៉ាងធំមួយកើតឡើង។ 
ដូចនេះ បានជាខ្ញុំលោតចុះមកក្នុងអណ្តូងនេះ ដើម្បីមានទឹកនៅជិតខ្លួនស្រួលប្រើប្រាស់!ហើយហេតុអ្វីមិត្តមិនលោត
ចុះមកទាន់មានកន្លែងទំនេរ?" កញ្រ្ជោងនិយាយ
 

ពពែគិតថា ដំបូន្មាននេះពិតជាល្អមែន វាក៍លោតចុះមក ប៉ុន្តែកញ្រ្ជោងបានលោតមកលើខ្នងពពែយ៉ាងរហ័ស ហើយបន្តមកជាន់លើស្នែងយ៉ាងវែងរបស់ពពែទៀត រួចក៍លោតចេញពីអណ្តូងនោះទៅ។

"លាសិនហើយណាមិត្ត ថ្ងៃក្រោយត្រូវចងចាំផង"

កុំចេះតែជឿនូវដំបូន្មានរបស់មនុស្ស ដែលខ្លួនគេកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់!
អ៊ីសូព

Comments

Popular posts from this blog

ឧបមាន​ (ទំហៀបន័យ)

ផ្កាស្រពោន - ភាគទី ៩