ជនធ្វើគុណ


មានរឿងមួយដំណាលថា មាន​បុរសកំសត់ម្នាក់​ បានចាកចេញពីស្រុក​កំណើត​ នឹងចេញជួញ​នៅស្រុកឆ្ងាយ។ សំណាងមិនល្អ បុរសនោះ ត្រូវ​ចោរ​ប្លន់អស់ទ្រព្យសម្បត្តិ ធ្លាក់ខ្លួនជាជន​អនាថា រកប្រកបរបរអ្វីពុំបាន។ នៅតាម​ផ្លូវ បុរសកំសត់ឃើញ​នារីម្នាក់ និងអ្នក​ហែរហមម្នាក់ដើរ​មក។ 

ពេលនាង​ដើរមកដល់ បុរសកំសត់ក៏និយាយ៖ "អត់ទោស អ្នកនាង! ខ្ញុំ​មកពីស្រុកឆ្ងាយ ខ្ញុំ​ចរមកដល់ត្រឹមនេះ ហេវហត់ ស្រេកទឹក អស់កម្លាំងខ្លាំងណាស់ ទៅមុខទៀតមិនរួចទេ"។ នារីលឺដូចនេះ ក៏ជូន​ផ្លែឈើបុរសកំសត់ពិសារ។ បុរសកំសត់ក៏បន្ត៖ "អរគុណណាស់អ្នកនាង! អ្នកនាងចិត្តល្អណាស់​! តើខ្ញុំ​ត្រូវធ្វើដូចម្តេច នឹង​សងគុណនៅពេលក្រោយ"។ នារីក៏ពោលថា៖ "ផ្លែឈើនេះ ខ្ញុំជូនដោយសុទ្ធចិត្ត ខ្ញុំ​មិន​ចង់បាន​អ្វី​តបស្នង​នៅពេលក្រោយឡើយ"។
ជនណាធ្វើគុណ ឬដាក់ទានដោយចង់បាន​នូវ​ការសងគុណ គឺមិនហៅថាធ្វើគុណ ឬដាក់ទានឡើយ។
ពី៖ ហាណា

Comments

Popular posts from this blog

ឧបមាន​ (ទំហៀបន័យ)

ផ្កាស្រពោន - ភាគទី ៩