ស្រឡាញ់បងទៅ - លោក ស៊ីន ស៊ីសាមុត និង អ្នកស្រី ម៉ៅ សារ៉េត

(ប). អូ....អូ....អូ.... ឆោមអើយឆោមឆើត កើតលើឥដ្ឋសម្បុរខ្មៅពិតដូចគូទឆ្នាំងដី (2ដង)  បើបានរួមរ័ក្សបងសែនបេត្តីមិនភ័យមិនខ្លាចនឹងគេដណ្តើម។

(ស) ប្រុសអើយប្រុសព្រើល កុំចូលមកជិតច្រមុះក្ងិតមើលហើយគួរឱ្យឆ្អើម (2ដង)
មើលទៅជើងដៃស្រែងគគ្រើម ខ្ពើមហើយសែនខ្ពើមកុំមកបៀតស្រី។

(ប) ពាក្យនេះពាក្យលេង អូនកុំអាលខឹង គ្រាន់តែពាក្យប៉ុណ្ណឹង អូនទៅខឹងអី (2ដង)
បងសរសើរស្រីទេមានទាំងសាក្សី បងស្រឡាញ់ស្រីណាស់ណាអ្នកថ្លៃអើយ។

(ស) ប្រុសអើយប្រុសខូចចិត្តដូចជាព្រាន ស្រឡាញ់ហើយអៀនគ្មានកិតអ្វីឡើយ (2ដង)  
អូនមិនស្រឡាញ់ទេអ្នកបងអើយ ចូរចាំជាតិក្រោយទៅចាំជួបគ្នា។

Comments

Popular posts from this blog

ឧបមាន​ (ទំហៀបន័យ)

ផ្កាស្រពោន - ភាគទី ៩