សេចក្តីលោភមួយពេល
និយាយអំពីបុរសម៉ៅការសំណង់ និងមេការរបស់គាត់។ ចាប់តាំងពីទទួលម៉ៅការសំណង់មក គាត់មានលោកពូ សំជាមេការ គ្រាន់ជាភ្នែកជាច្រមុះឱ្យគាត់។ លោកពូ សំ ជាមនុស្សស្មោះត្រង់ និងជាជនគួរឱ្យបុគ្គលទាំងឡាយគោរព។
ថ្ងៃមួយបុរសម៉ៅការនោះ មានភារៈត្រូវបំពេញនៅតាមខែត្រ ហើយពឹងលោកពូ សំ ដូចសព្វដង។ លើកនេះ បុរសម៉ោការបញ្ជាក់ម្តងហើយម្តងទៀតថា "សូមធ្វើសំណង់នេះឱ្យបានល្អឥតខ្ចោះបំផុត ទោះចំណាយអស់ប៉ុន្មានក៏មិនអីដែរ ព្រោះអាគារនេះ ខ្ញុំធ្វើឱ្យមនុស្សពិសេស!"
ពូ សំ ពេលទៅមើលការសំណង់ ក៏មានគំនិតថា "អញធ្វើការនៅទីនេះ រាប់ឆ្នាំហើយ! ខំស្មោះត្រង់តាំងពីដើមមក តែមិនឃើញបានប្រយោជន៍ ផលចំណេញ នឹងធ្វើមានបានអ្វីសោះ!" ម្តងនេះ ពូ សំ ប្រើប្រាស់សំភារៈថោកៗ សម្រាប់សាងសង់ផ្ទះវីឡានោះ ហើយសរសេរវិក័យបត្រក្លែងបន្លំ។ ថ្វីត្បិតតែសំណង់ខាងក្រៅ ល្អប្រណិត មើលទៅគាប់ចិត្ត ប៉ុន្តែនឹងមិនបានគង់វង្ស តដល់កូនចៅឡើយ។
លុះបុរសម៉ៅការនោះមកវិញ មានការពេញចិត្ត ព្រោះឃើញសំណង់ស្អាតបាត ល្អប្រណិត ហើយពោលថា៖ "លោកពូ សំធ្វើការបានល្អណាស់!" លោកពូ សំ ក៏តបលេងវិញថា៖ "អ្នកណាអីក៏មានសំណាងម្លេះ នឹងបានវិឡានេះមករស់នៅ!!!" បុរសម៉ោការមើលមុខលោកពូសំ ញញឹមហើយនិយាយ៖ "មើល! មានអ្នកណាដែលស្មោះត្រង់ចំពោះខ្ញុំជាងលោកពូ សំឯងទៀត? ផ្ទះនេះ ខ្ញុំជូនពូ សម្រាប់ការស្មោះត្រង់តាំងពីដើមមក!!!"
លោកពូ សំ គ្រាន់តែលឺត្រឹមប៉ុណ្ណេះ គិតក្នុងចិត្តថា៖ "អញអើយ! ខំស្មោះត្រង់តាំងពីដើម! លោតែកេងប្រវ័ញ្ចម្តង កេងប្រវ័ញ្ចមកលើខ្លួនឯងទៅវិញ! អាគារនេះនឹងមិនឋិតឋេរឡើយ ព្រោះអញបានប្រើសំភារៈខុសស្តង់ដារស្រលះ!!"

សេចក្តីលោភមួយពេល នាំមកនូវសេចក្តីវិនាស សោកសៅ វិប្បដិសារី មួយជីវិត។ ចូររក្សាសេចក្តីស្មោះត្រង់ឱ្យខ្ជាប់ខ្ជួន ព្រោះអ្នកដទៃប៉ងតែនឹងសងគុណអ្នកវិញដោយខានពុំបាន។
Comments
Post a Comment