កំពង់ចាមកំពង់ចិត្ត - លោក ស៊ីន ស៊ីសាមុត

I) ពេលបងឃើញអូននាងចុះងូតទឹក  ស្មារតីរៀមភ្លឹក ព្រោះចាញ់សម្រស់
អូនអើយអូនល្អលើសគេទាំងអស់  បងចង់ស្គាល់ឈ្មោះ តើពិរោះយ៉ាងណា?

II) រាងរៀវស្ទាវតូចដូចកិន្នរី  ឆោមឆើតពិសីគន់គាប់នេត្រា  ដំណើរល្វតល្វន់
គន់មានលក្ខិណា រៀមស្លុតចិន្ដាឃើញផ្កាល្អឯក។

III) ឱ កំពង់ចាមកំពង់ចិត្តអើយ  រៀមសូមកៀកកើយកែវកុំប្រកែក  បើអូន
ប្រកាន់ទ្រូងបងនឹងបែក  កែវកុំប្រកែកទទួលបងទៅ។

IV) បងសូមផ្ញើប្រាណនឹងស្ងួនពិសី  បងសូមថ្នមបីស្រស់ស្រីពាលពៅ
ព្រលប់អូនគេងស្ដាប់ភ្លេងកើយភ្លៅ  បងបំពេរពៅលុះសូន្យសង្ខារ។

Comments

Popular posts from this blog

ឧបមាន​ (ទំហៀបន័យ)

ផ្កាស្រពោន - ភាគទី ៩