វិសម្សកាលក្រុងកែប - លោកស៊ីន ស៊ីសាមុត

I) ទីក្រុងកែបប្រៀបបានឋានសួគា ពេលទស្សនាមិនដែលជិនណាយ 
វាលភ្នូកខ្សាច់សុភាពរាបឆើតឆាយ សមុទ្រអន្លាយឆ្ងាយផុតត្រើយ។

II) ជំនោរបរិសុទ្ធសមុទ្រខ្មែរ ប្រុសស្រីតែងតែមកលំហែរកាយ 
ខ្លះងូតទឹកខ្លះប្រឡែងឆ្លងឆ្លើយ ខ្លះកៀកកើយដោយស្នេហា។

R) ខុសអ្វីតែរូបខ្ញុំ ទុក្ខរណ្តំក្រៀមក្រំឱរ៉ា 
មានតែផ្ទៃជលសារ ទើបដឹងថា តើខ្ញុំព្រួយព្រោះរឿងអ្វី!

III) ធម្មជាតិមានគ្រប់ទាំងអស់ ល្អឥតខ្ចោះ ឥតទាស់ហឬទ័យ 
តែចំពោះខ្លួនខ្ញុំនៅខ្វះន័យ គឺរូបស្រីជាគូស្នេហា ហា ហា ហា។

Comments

Popular posts from this blog

ឧបមាន​ (ទំហៀបន័យ)

ផ្កាស្រពោន - ភាគទី ៩