រំដួលពោធិ៍សាត់ - លោក ស៊ីន ស៊ីសាមុត
I) រំដួលមួយទងដែលបងប្រាថ្នា តាំងចិត្តរចនាឈ្មោះផ្កាទុកហើយ
ក្នុងបេះដូងបងមិនដែលភ្លេចឡើយ ផ្កាអើយបងស្នេហ៍តែរំដួលមួយ។
II) ផ្កានៅក្រពុំចោលក្លិនរាល់ថ្ងៃ បងមាននិស្ស័យត្រឹមតែទុក្ខព្រួយ
ក្រៀមក្រំឱរាស្ទើរតែរលួយ ព្រោះរំដួលមួយមិនព្រមឆ្លងឆ្លើយ។
R) រំដួលពោធិ៍សាត់ត្រួយជីវិតស្នេហ៍ រៀមស្ម័គ្រម្ល៉ឹងដែរនៅតែព្រងើយ
ឬរំដួលផ្កាមានគ្នាទៅហើយ សូមឆ្លើយឲ្យបងអស់ក្តីសង្ស័យ។
III) ខ្ញុំសូមសច្ចាប្រាថ្នាតែនាង អ្នកតាឃ្លាំងមឿងជួយចាំសម្តី
គ្រប់ជាតិតទៅនៅតែអាល័យ រៀមក្ស័យបើមិនបានស្រីជាគូ។
Comments
Post a Comment