ទាសករស្នេហា - តូច តេង

I) បុណ្យវាសនា ខ្ញុំឈោងមិនដល់
បានជានិមល នាងមិនមេត្តា
ចាំ ទ្រាំរង់ចាំ គ្រប់គ្រា
ទាំងដួងចិត្តរងា ពុំមានក្តីនឿយណាយ។

II) រស់ខ្ញុំរស់ ដោយក្តីសង្ឃឹម
ប្រៀបផ្ទឹម បានទៅនឹងសត្វទន្សាយ
ដែល រង់ចាំច័ន្ទឯនាយ
ទាំងដួងចិត្តខ្វល់ខ្វាយ ក្រហាយតែក្នុហឬទ័យ

R) ឱទេពធីតា!
ដឹងទេថា បងឯងនជាទាសាស្រី
បើមិនប្រណី គង់តែក្ស័យ ជីវីខ្ញុំមិនខាន

III) រង ខ្ញុំរងដោយចិត្តអង្វរ
សូមនួនល្អង អាណិតប្រោសប្រទាន
ក្លិន ស្រស់សម្ជស្សកល្យាណ
រួមជាគួរភុំផាន កើយប្រាណលុះត្រាក្សិណក្ស័យ។

Comments

Popular posts from this blog

ឧបមាន​ (ទំហៀបន័យ)

ផ្កាស្រពោន - ភាគទី ៩