អង់តូនីញ៉ែតា - លោក ស៊ីន ស៊ីសាមុត
I) អង់តូនីញ៉ែតា អង់តូនីញ៉ែតា ឱ គូស្នេហា យើងបានជួបគ្នា ក្នុងគ្រាហេមន្តរដូវ។
II) អង់តូនីញ៉ែតា អង់តូនីញ៉ែតា យើងបានសច្ចា ថាស្នេហ៍យើងត្រូវ កុំឲ្យហ្មងសៅសោះឡើយ។
R) តែបងមានកម្ម មានកម្ម ឲ្យម៉ុមព្រាត់ពីទ្រូងហើយ ទ្រាំទៅពៅអើយ អូនអើយ ធ្វើម្តេចឡើយព្រេងវាសនាចារមក។
III) អង់តូនីញ៉ែតា អង់តូនីញ៉ែតា យើងបានព្រាត់គ្នាទាំងទឹកនេត្រា ខ្លោចផ្សាឱរារីងរៃ។
Comments
Post a Comment