ស្ពានឈើអភ័ព្វ - លោក ស៊ិន ស៊ីសាមុត
I) ភូមិវត្តកំផែនខ្ញុំសូមថ្លែងទុក្ខ ស្នេហ៍ខានជួបមុខ រាយជាទំនុកគុកកម្មស្នេហ៍ខ្ញុំ
ស្នានកំសត់ក្បត់ស្នេហ៍ឧត្តម ក្បត់រាត្រី ច័ន្ទ្រាទឹកឃ្មុំ តោយំសុំក្តីមេត្តា។
II) ឱវាលបែកចាន បែកចិត្តទៅហើយ ស្នេហ៍គ្មានកោះត្រើយ
ស្ទឹងសង្កែអើយ ម្តេចឡើយឬស្យា គួចស្នេហ៍ខ្ញុំ ឲ្យលង់មរណា
គួចទាំងចិត្តឲ្យស្វិតដូចផ្កា ខ្លោចផ្សាឱរ៉ាមួរហ្មង។
R) គ្រាប់ខ្សាច់បាតបឹង រៀបការអូនហើយនឹងបង ស្ពានកំសត់
ធ្វើឲ្យអូនឆ្លង តែកម្មកាចកំណាចកន្លង នួនល្អងឆ្លងស្ពានថ្មីវិញ។
III) បងឈឺក្អួតឈាមអ៊ុកសារ៉េន ឈឺហួសព្រំដែន ស្រីចិត្តម៉ឺនសែន
ទោម្នេញ បេះដូងមួយគេអាដូរទិញ ដូចទឹកស្ទឹងហូរមិនវិលវិញ
ទោម្នេញព្រោះស្រីចិត្តស្រល់។

Comments
Post a Comment