ចិត្តបួស - លោក ស៊ីន ស៊ីសាមុត
I) សូមផ្ញើរបទភ្លេងសម្លេងអ្នកទោស ចិត្តជាអ្នកបួស បេះដូងរងគ្រោះព្រោះរឿង
ស្នេហា អូនកាត់ទោសសេកស្មើនឹងទោសខ្លា ជំនឿសង្សាបង្ខំវាសនាឱ្យយំសោកសៅ។
II) គេស្អែកបែកគ្នាគេលាមួយម៉ាត់ ឯរឿងខ្ញុំព្រាត់គ្មានខែឆ្នាំណាត់ផ្តាំមិត្តញាតិផៅ
ទុកតែដំបងសំពងប្រដៅឱ្យខ្ញុំល្ងង់ខ្លៅ លាក់ស្នាមដំបៅលុះអស់សង្ខា។
R) ចម្រៀងទឹកភ្នែក រុក្ខជាតិបាក់មែកគ្មានអ្វីពឹងផ្អែកបង្គងវាសនា រើសថ្មមួយដុំ
ចារឈ្មោះចិន្តា ឱបទៅប៉ាឆាក្នុងនាមជាប្តី។
III) ចិត្តអើយបួសហើយនៅឡើយស្រណោះ ចាំពាក្យពីរោះទន្ទេញទាំងឈ្មោះដាក់ឱ្យ
កូនស្រី ឆាកល្ខោនជីវិតរាំរឿងភក្តី រាំហើយប្រល័យតួឯកឱ្យក្ស័យក្នុងនាមស្មោះត្រង់៕
Comments
Post a Comment