ទឹកភ្នែកនាងកុលាប - អ្នកស្រី ប៉ែន រ៉ន
I) អរុក្ខ អារក្ស អ្នកតាម្ចាស់ព្រៃ
សូមធ្វើសាក្សីក្តីស្នេហ៍ខ្ញុំផង ថាខ្មុំស្ម័គ្រពិតមាសមិត្រស្នេហ៍ស្នង
ដួងចិត្តចាំចង ឥតហ្មងសោះឡើយណា៎។
II) កុឡាបមាសបង អូនមានគុណណាស់
អូនជាម្ចាស់ជាផ្ទះ ជួយយកអាសារ ថ្នមបងដូចម្តាយថ្នមបុត្រធីតា
ចំណីអាហារ ជីវ៉ាផ្តាប់ឥតខ្ចោះ។
R) បើទេវតាជួយឲ្យភ្នែកបងភ្លឺ ដូចកាលគ្រាមុន
ទោះឃើញតូចតន់បាត់បង់សម្រស់
ឬឃើញអូនខ្លួនពិកាដាច់ដៃជើងអស់ ក៏បងនៅស្មោះលុះលោករលាយ។
III) បងថាស្រណោះអាណិតមេត្តា ទោះឃ្លង់ពិការក៏បងប្រណី
ឯណាពាក្យពិត បងស្បថនឹងស្រី
ឥឡូវប្រុសថ្លៃការគូរថ្មីចោលអូន។
VI) ហា៎!ហា៎!ៗ អូនឈឺចិត្ត ឈឺឥតឧបមាចង់តែប្រហារឲ្យជីវិតសូន្យ
សប្បាយនឹងស្រី ភ្លេចស្រី ភ្លេចកូន ទឹកនេត្រាហូរគ្មានថ្ងៃអវសាន។
Comments
Post a Comment