ពាក្យបណ្ដៅ - ភាគ៨

គោខ្មៅស៊ីចុងៗ គោសក្បុង ស៊ីដល់គល់ (កន្ត្រៃកាត់សក់ និងកាំបិតកោរ)
 

គោខ្មៅ រត់ចូលព្រៃរនាម គោស តាមភ្លាមឈាមជាប់ស្នែង (រកចៃ និងញេចចៃ)
 

គេឈប់ ឯងឈរ គេដើរ ឯងដេក (ជន្ទល់រទេះ)
 

គាត់មួយមកពីត្បូង តាំងយូរបាំងច្រូង កូនបៅស្ងែ (ដើមល្ហុង)
 

គាត់មួយមកពីស្រុកចិនមិនចេះចុកក្បិន គេចុកអោយ (ដប)

ដើមល្ហុង

Comments

Popular posts from this blog

ឧបមាន​ (ទំហៀបន័យ)

ផ្កាស្រពោន - ភាគទី ៩