ទឹកភ្នែកមួយតក់​ - លោកស៊ីន ស៊ីសាមុត


I) ពុះទ្រូងបំបែកទុកចែកជូនស្រី ថ្ងៃចូលរោងថ្មីថ្ងៃខ្នើតខែបីការស្រីបវរ 
រូបអូននេះហើយជាឃាតករ ថ្ងៃដែលស្រីល្អផ្ទឹមក្នុងរោងការ។

II) រៀបការចុះអូនអោយបានសុខសាន្ត រួមរក្សពីរប្រាណ ធ្វើម្តេចក្រមានជារឿងធម្មតា 
ទឹកភ្នែកមួយតក់ស្រក់លើភក្ត្រា័ បញ្ជាក់ប្រាប់ថាស្នេហ៍បងចប់ហើយ។

R) ថ្ងៃអើយអើយថ្ងៃ ថ្ងៃចូលរោងការ អាសូរវាសនាគ្មានកោះគ្មានត្រើយ 
រសាត់ដូចចកទុក្ខឥតពេលស្បើយ ទុក្ខឥតល្ហែល្ហើយគ្រាំគ្រាឯកា។

III) ណ្ហើយចុះបងលា លាចាំជានិច្ច ទឹកភ្នែកព្រិចៗស្ទើរជន់ស្ទើរលេច ជោរជន់រោងការ 
ស្រណោះណាស់អូន ពាក្យអូនចរចារ អូនបានប្រាប់ថាស្នេហ៍បងលុះក្ស័យ។

Comments

Popular posts from this blog

ឧបមាន​ (ទំហៀបន័យ)

ផ្កាស្រពោន - ភាគទី ៩