ស្នេហារបស់បុរសកសិករដ៏ក្រីក្រ
មានថ្ងៃមួយ ប្រពន្ធកសិករដ៏ក្រក្សត់ ប្រាប់ប្តីរបស់នាងថាសូមជួយទិញក្រាស់សិតសក់ៗ អោយនាងដើម្បីថែសក់ ដែលដុះវែងអោយបានស្រស់ស្អាតដូចគេឯង។
បុរសអ្នកស្រែអោនមុខចុះហើយនិយាយថា៖បងពុំមានប្រាក់ទេអូន ខ្សែនាឡិការចាស់របស់បងក៏ខូចតែបងគ្មានប្រាក់នឹងជួសជុលវាឡើយ។ដោយយល់ ទើបនាងមិនទទូចសុំប្តីទិញទៀតឡើយ។
ព្រឹកឡើងបុរសកំសត់ក៏ដើរទៅធ្វើការ ហើយដើរកាត់តូបលក់នាឡិកាមួយកន្លែង គាត់បានយកនាឡិការចាស់នោះ ទៅលក់ក្នុងតំលៃថោករួចទើបទៅទិញក្រាស់សិតសក់អោយប្រពន្ធគាត់។
អ្នកស្រែត្រលប់មកផ្ទះវិញរៀងល្ងាចបន្តិចជាមួយនឹងក្រាស់សិត ដែលបំរុងនឹងអោយប្រពន្ធគាត់។
គាត់ភ្ញាក់ផ្អើរជាពន់ពេកដោយឃើញសក់ប្រពន្ធរបស់គាត់បានកាត់ខ្លីទៅបាត់ហើយ។
ប្រពន្ធគាត់និយាយថានាងបានលក់សក់របស់នាងហើយក្នុងដៃរបស់នាងមានខ្សៃនាឡិកាថ្មីមួយ។
ពេលនេះទឹកភ្នែករបស់ពួកគេក៏ស្រក់ជន់ជោរចុះមកមិនមែនដោយសារតែឃើញរបស់នោះទេ តែដោយសារតែក្តីស្រលាញ់ដ៏ពិតៗរបស់ពួកគេនោះឯង។
ការដែលស្រលាញ់គេមិនទាន់សំខាន់ ការដែលត្រូវគេស្រលាញ់វាសំខាន់តែការដែលស្រលាញ់គេ ហើយត្រូវ
បានគេស្រលាញ់វិញវាជាអ្វីៗគ្រប់យ៉ាងដែលពិបាកនឹងស្វែងរក។សូមកុំប្រើស្នេហា ដើម្បីទាញយកផលប្រយោជន៏អោយសោះ។
អត្ថបទពី៖ ណេវើ អេវើ អេនដ៍
Comments
Post a Comment