កុក និងក្តាម
គេតែងតែដំណាលថា កុកនឹងក្តាមគ្រោងជាសត្រូវនឹង គ្នាតាំងពីយូរយារណាស់មកហើយ។ ប៉ុន្តែជួនកាលក្តីសោកសង្រេង និងសេចក្តីវិនាសអាចប៉ះពាល់ដល់ការគិតរបស់ពួកវាយ៉ាងខ្លាំង។ ដូចជាក្នុងគ្រាមួយ សត្វកុកបានធ្លាក់ក្នុងឧបាយអាក្រក់របស់
កូនក្តាម។
គ្រាមួយនោះ មានសត្វកុកមួយឈរក្បែមាត់បឹង ដោយទឹកមុខស្រពាប់ស្រពោន។ កូនក្តាមអាចមើលឃើញកុកពីចំងាយ រួចវាក៍សួរទៅកុកថា៖ "ឱលោកពូ តើកើតមានរឿងអ្វីបានជាថ្ងៃនេះ មានទឹកមុខស្រពាប់ស្រពោនេះអ្វីម្ល៉េះ?"
"ក្មួយក្តាមអើយ ពូមិនដឹងជាត្រូវប្រាប់ក្មួយ យ៉ាងដូចម្តេចទេ? ក្មួយអើយគ្រួសារខ្ញុំបានរស់នៅក្បែដើមឈើមួយ ជាច្រើនឆ្នាំយ់ាងសុខសាន្ត។ កូនចៅរបស់ពូ បានធំធាត់ជាបន្តបន្ទាប់ តែឥលូវនេះគ្មានកុកនៅទីនោះទៀតទេ។" កុកចាស់និយាយ
"ម៉េចចឹងលោកពូ?" ក្តាមសួរ
"ក្មយយអើយព្រោះតែមានពស់មួយបានមកអាស្រ័យ នៅក្នុងរូងលើដើមឈើនោះ ហើយវាតែងតែស៊ីកូនកុក
ដែលទើបនឹងញាស់ជារឿយៗ។ ពូគ្មានវិធីនឹងកំចាត់វាទេ!" កុកអួលដើម ក
"ខ្ញុំមានវិធីដ៍ល្អមួយ ខ្ញុំបានឃើញសត្វស្ការ រស់នៅក្នុងរន្ធឈើក្បែរនោះ លោកពូគ្រាន់តែយកនុយត្រី ដាក់ពីលំនៅរបស់វា ទៅដក់ លំនៅរបស់ ពស់ ហើយពេលស្ការស៊ីនុយត្រីដល់លំនៅរបស់ពស់ វានឹងប្រយុទ្ធគ្នាហើយស្ការ នឹងសំលាប់ពស់បានមិនខាន។ ពេលនោះលោកពូនឹងរួចផុតពីគ្រោះលំបាកនេះហោង!"
កុកចាស់ អរគុនក្តាមជាអតិបរមា ហើយក៍រៀបចំផែនការទៅតាមនោះទៅ។
ឧបាយដំណើរការយ៉ាងរលូន ប៉ុន្តែបន្ទាប់ពីស្ការសំលាប់ពស់ហើយ វាក៍ស៊ីកូនកុកទើបញាស់ផងដែរ លើសពីនេះ
ទៅទៀត សូម្បីតែស៊ុតរបស់កុកក៍វាស៊ីដែរ មិនបាច់ដល់ញាស់ទាន់ឡើយ។
គិតមុនពេលធ្វើតាម នូវដំបូន្មានរបស់សត្រូវ!
ប្រភពពី៖ ណេវើ អេវើ អេនដដ៍
Comments
Post a Comment