អស្ចារ្យណាស់សង្សារខ្ញុំ - អ្នកស្រី ហួយ មាស

I) សំដីមានន័យពីរោះផ្អែមឆ្ងាញ់ 
ដូចសបាញ់ចាក់ដើមទ្រូងឱរ៉ាស្រី
ផ្អែមណាស់មាត់ក្រៅតែក្នុងគ្មានន័យ 
ធ្វើអោយរាល់រូបស្ត្រី ខូចក្តីប្រាថ្នា។

II) ស្រលាញ់រួចក្នាញ់ហើយបំភ្លេចបាន 
ប្រុសកល្យាណហ៊ានស្នេហាក្បាត់ចិត្តស្រី
ធ្វើឲ្យទ្រូងអូនចុកណែនរីងរៃ 
ដោយសារប្រុសព្រានចង្រៃ ឥតក្តីប្រណីមេត្តា។

R) បងមិនគួរៗ ទៅអោបបន្លា 
ហើយស្មានថាក្តីស្នេហាបានសុខសាន្ត
ឃើញនរកស្មានថាជាសួគ៌វិមាន 
ឃើញអាក្រក់ប្រែជាល្អបាន អស្ចារ្យណាស់សង្សារខ្ញុំ។

III) ណ្ហើយចុះ! យើងល្មមអស់កម្មពៀរហើយ 
ជាចំលើយដែលត្រូវឆ្លើយគ្រាអាវសាន្ត
សូមបងទៅចុះអោយបានសុខសាន្ត 
ជាតិនេះបានជាខកខាន ស្មាលាលុះជីវិតក្ស័យ។

Comments

Popular posts from this blog

ឧបមាន​ (ទំហៀបន័យ)

ផ្កាស្រពោន - ភាគទី ៩